លក្ខខណ្ឌអនុវត្តសម្រាប់ការឈ្នះរង្វាន់ពីស្រាបៀរអាន់ឆ័រ (Anchor Beer)

១. លក្ខខណ្ឌទូទៅ
១.១. លក្ខខណ្ឌអនុវត្តសម្រាប់ការឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ ឬ អាន់ឆ័រវ៉ាយ (Anchor Smooth or Anchor White) (កម្មវិធីឈ្នះរង្វាន់) នេះគឺត្រូវបានអនុវត្តទៅលើការឈ្នះរង្វាន់: ១.១.១. រង្វាន់ស្រាបៀរ/រង្វាន់កំប៉ុង ៖ ចំនួននៃស្រាបៀរដោយឥតគិតថ្លៃណាមួយ (“ស្រាបៀរដោយឥតគិតថ្លៃ”) ។ ១.១.២. រង្វាន់តូច រង្វាន់កណ្តាល និងរង្វាន់ធំ៖ រង្វាន់ណាមួយជាសាច់ប្រាក់ឬប្រភេទដែលមានបញ្ជាក់ក្នុងកាលបរិច្ឆេទទី១.៣.។ ១.២. កម្មវិធីឈ្នះរង្វាន់នេះគឺប្រព្រឹត្តិឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ១.៣. កាលបរិច្ឆេទកម្មវិធីឈ្នះរង្វាន់មានដូចខាងក្រោម ៖ ប្រភេទរង្វាន់ កាលបរិច្ជេទ ចាប់ផ្តើមប្រូម៉ូសិន កាលបរិច្ជេទ បញ្ចប់ប្រូម៉ូសិន រង្វាន់ធំទី1 • 50,000 ដុល្លារ • 2,025 ដុល្លារ • មាស១ជី ខែមករា 2025 ខែធ្នូ 2026 រង្វាន់កណ្តាលទី2 • 168 ដុល្លារ • 500 ដុល្លារ ខែមករា 2025 ខែធ្នូ 2026 រង្វាន់កណ្តាលទី3 • 100,000 រៀល ខែមីនា 2023 ខែមីនា 2025 រង្វាន់តូចទី4 • 20,000 រៀល • 40,000 រៀល ខែវិច្ឆិកា 2023 ខែមីនា 2025 រង្វាន់តូចទី5 • 1 ដុល្លារ • 2 ដុល្លារ • 5 ដុល្លារ • 8 ដុល្លារ • 10 ដុល្លារ • 25 ដុល្លារ • 50 ដុល្លារ ខែមករា 2025 ខែធ្នូ 2026 រង្វាន់តូចទី6 • 4,000 រៀល ខែកញ្ញា 2024 ខែធ្នូ 2026

១.៤. កម្មវិធីឈ្នះរង្វាន់នេះគឺសម្រាប់តែអតិថិជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ ១.៥. ការឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រគឺផ្តល់ជូនតែចំពោះអតិថជនទាំងអស់ដែលមានលំនៅដ្ឋាន អចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជានិងកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែនត្រឹមត្រូវ។
១.៦. អតិថិជនអាចចូលរួមកម្មវិធីឈ្នះរង្វាន់នេះដោយការទិញស្រាបៀរអាន់ឆ័រ ឬ អាន់ឆ័រវ៉ាយនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលផ្សព្វផ្សាយ ("អ្នកចូលរួម") ។ ១.៧. ការឈ្នះរង្វាន់រស្រាបៀរអាន់ឆ័រគឺមិនត្រូវបានផ្ដល់ជូនចំពោះ (១). បុគ្គលទាំងឡាយណាដែលជាបុគ្គលិករបស់ក្រុមហ៊ុន ហ៊ិននីគែន(ខេមបូឌា) ឯ.ក ហៅកាត់ថា(“ហ៊ិននីគែន ខេមបូឌា” ឬ “យើង”) និង/ឬ ក្រុមហ៊ុនបុត្រសម្ព័ន្ធ (២). បុគ្គលទាំងឡាយណាដែលពាក់ព័ន្ធជាដៃគូអាជីវកម្មរបស់យើងមិនកម្រិតត្រឹមភ្នាក់ងារផ្សាយពាណិជ្ជកម្ម តំណាង ចែកចាយ ដេប៉ូចែកចាយ អ្នកលក់ដុំ និងរាយ និងហាងទំនិញដែលសហការរាប់បញ្ចូលទាំងសាច់ញាតិរបស់ពួកគេទាំងអស់មិនមានសិទ្ធិក្នុងការចូលរួមកម្មវិធីប្រម៉ូសិននេះឡើយ។
១.៨. ការឈ្នះរង្វាន់គឺត្រូវតែស្របទៅតាមលក្ខខណ្ឌទាំងឡាយអនុវត្តសម្រាប់ការឈ្នះរង្វាន់ ស្រាបៀរអាន់ឆ័រឬអាន់ឆ័រវ៉ាយ(កម្មវិធីឈ្នះរង្វាន់) ដោយសុចរិតភាពនិងស្របតាមច្បាប់ដែលពាក់ព័ន្ធទាំងឡាយ។

២. ការរក្សាសិទ្ធិផ្សេងៗ ២.១. ក្រុមហ៊ុនហ៊ិននីគែនខេមបូឌារក្សាសិទ្ធិនិងឆន្ទានុសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ ឬ ដក ឬ លុបចោល លក្ខខណ្ឌនិងបញ្ញត្តិពាក់ព័ន្ធផ្សេងៗ ឬ ផ្នែកណាមួយនៃលក្ខខណ្ឌដោយពុំចាំបាច់ជូនដំណឹងមុន ឬ បញ្ជាក់ប្រាប់ពីមូលហេតុឡើយ។ ២.២. លក្ខខណ្ឌនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររផ្លូវការរបស់ស្រាបៀអាន់ឆ័រ (www.anchorbeerkh.com/ncp) (“គេហទំព័រ”) ។ លក្ខខណ្ឌនៅលើគេហទំព័រគឺចាត់ទុកជាកំណែចុងក្រោយបំផុតហើយគ្មានកំណែផ្សេងទៀត នឹងត្រូវបានទទួលយកទេ។ កំណែដែលបានធ្វើបច្ចុប្បន្នភាពឬកែប្រែណាមួយនៃលក្ខខណ្ឌទាំងនេះ នឹងមាននៅលើគេហទំព័រផ្លូវការរបស់ស្រាបៀអាន់ឆ័រ។ អ្នកចូលរួមមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យគេហទំព័រជាប្រចាំ ដើម្បីទទួលបានការជូនដំណឹងទាន់ពេលវេលាអំពីការកែប្រែណាមួយចំពោះលក្ខខណ្ឌ។ ២.៣. រាល់សេចក្តីសម្រេចទាំងអស់របស់ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា ទាក់ទងនឹងការឈ្នះរង្វាន់នេះ ក៏ដូចជាលក្ខខណ្ឌ ច្បាប់ និងផ្នែក ណាមួយនៃលក្ខខណ្ឌនេះ គឺជាការសម្រេចចុងក្រោយ និងចូលជាធរមាន ហើយនឹងគ្មានការតវ៉ាណាមួយឡើយ។
២.៤. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌារក្សាសិទ្ធិគ្រប់ពេលវេលានិងតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួនក្នុងការ សម្រេចចិត្ត ប្រសិនបើករណី រង្វាន់, រង្វាន់តូច, រង្វាន់ធំ, មិនគោរពតាមលក្ខខណ្ឌនិងបទប្បញ្ញត្តិ ដែលអាចអនុវត្តណាមួយ។ ២.៥. ក្រុមហ៊ុនហ៊ិននីគែនខេមបូឌារក្សាសិទ្ធិក្នុងការលុបចោល, ផ្លាស់ប្តូរ, ជំនួស, ឬផ្លាស់ប្តូរស្រាបៀរ ឥតគិតថ្លៃ, រង្វាន់តូច, រង្វាន់ធំ, នៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងទុកជាមុន។

៣. ការធានានិងការប្រើប្រាស់កំណត់ត្រាផ្សេងៗ ៣.១ អ្នកចូលរួមនីមួយៗត្រូវធានាថាព័ត៌មានទាំងអស់ដែលត្រូវបានផ្ដល់ជូនដើម្បី ចូលរួមការឈ្នះរង្វាន់នេះ (រាប់បញ្ចូល តែមិន កំណត់ត្រឹមឈ្មោះ លេខអត្តសញ្ញាណបណ្ណ ព័ត៌មានលម្អិតសំរាប់ទំនាក់ទំនងឬ អាសយដ្ឋាន) ជាព័ត៌មានពិតត្រឹមត្រូវ មានសុពលភាពនិងអាចយកទៅប្រើប្រាស់បានដោយក្រុមហ៊ុនហ៊ិននីគែនខេមបូឌា។ អ្នកចូលរួមម្នាក់ៗមានទំនួលខុសត្រូវក្នុងការជូនដំណឹងដល់ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា អំពីការធ្វើបច្ចុប្បន្នភាពលើព័ត៌មានដែលបានផ្តល់ជូននៅពេលចាំបាច់។ តាមរយៈការផ្តល់ព័ត៌មានផ្ទាល់ខ្លួនមកកាន់យើងខ្ញុំ អ្នកចូលរួមត្រូវយល់យ៉ាងច្បាស់និងព្រមអោយ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួម សម្រាប់ការផ្សព្វផ្សាយផ្នែកលក់និងទីផ្សារ ការផ្សព្វផ្សាយទាក់ទងនឹងផលិតផលរបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (រាប់បញ្ចូល តែមិនកំណត់ត្រឹមព្រឹត្តិការណ៍ និងកម្មវិធីប្រម៉ូសិនផ្សេងៗ) និង /ឬ ការវិភាគទីផ្សារ (ហៅថា “គោលបំណង”) ។ ៣.២ តាមរយៈការចូលរួមក្នុងការឈ្នះរង្វាន់នេះ អ្នកចូលរួមទាំងអស់ យល់ព្រមចូលរួមក្នុងសកម្មភាពប្រួម៉ូសិន ឬការផ្សាយពាណិជ្ជកម្ម ការថតផ្សាយពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ កំណត់ត្រា ក្នុងរូបភាពណាក៏ដោយ ដែលកើតចេញ ឬមានទំនាក់ទំនងជាមួយនឹងការឈ្នះរង្វាន់នេះ សកម្មភាពប្រូម៉ូសិន ឬការផ្សាយពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូល តែមិនកំណត់ត្រឹមការសម្ភាសន៍ ខ្សែវីឌីអូ សំឡេង ការរចនា ផ្តិតយករូបភាព ដើម្បីពាណិជ្ជកម្មការចូលរួមរបស់អ្នកឈ្នះតាមការណែនាំរបស់ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា រូបរាងខាងក្រៅ និមិត្តរូប ភិនភាគផ្ទាល់ខ្លួន រូបថត កំណត់ត្រាជាសំឡេង /រូបិយ និង/ឬ ការឆ្លើយតបផ្សេងៗដែលត្រូវបានសរសេរជាលាយលក្ខណ៍អក្សរ (ហៅថា “កំណត់ត្រា”) និងក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា ស្របទៅតាមវិសាលភាព ដែលត្រូវបានអនុញ្ញាតដោយច្បាប់ ហើយក្នុងករណីដែលអ្នកចូលរួមយល់ស្របដោយ មិនអាចផ្លាស់ប្តូរនិងគ្មានលក្ខខណ្ឌ គ្មានការចំណាយផ្សេងៗ លើរាល់លក្ខខណ្ឌទាំងអស់របស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងលះបង់សិទ្ធិជាពិសេសសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងការធ្វើ ឬគ្រប់គ្រងលើកំណត់ត្រា ផ្សេងៗ និងប្រើប្រាស់ ឬចេញផ្សាយជាសាធារណៈលើកំណត់ត្រា ក្នុងរូបភាពណាក៏ដោយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នឹងប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនឱ្យសមស្រប ទៅតាមគោលបំណង។ ៣.៣. លុះត្រាតែច្បាប់បានកំណត់ អ្នកចូលរួមយល់ព្រមលះបង់សិទ្ធិដែលខ្លួនអាចមាន និង យល់ព្រមប្រគល់សិទ្ធិជូនក្រុមហ៊ុនដើម្បីគ្រប់គ្រងកាន់កាប់និងប្រើប្រាស់កំណត់ត្រានិងការផ្តល់ជូនផ្សេងៗ។
៣.៤. សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការគ្រប់គ្រងទិន្នន័យឯកជន សូមចូលទៅកាន់គោលការណ៍ឯកជនភាព របស់យើងតាមរយៈ http://heinekencambodia.com/index.php/en/privacy-and-cookie-policy គោលការណ៍ឯកជនភាពនេះអាចនឹងត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ដូច្នេះយើងលើកទឹកចិត្តអោយអ្នកចូលរួមទាំងអស់ ចូលត្រួតពិនិត្យ អោយបានទៀងទាត់សម្រាប់ព័ត៌មានថ្មីៗនៅក្នុង គោលការណ៍នេះ។

៤. ការកំណត់លើការទទួលខុសត្រូវ ៤.១. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធលើការខាតបង់ការខូចខាតការចំណាយ ការពន្យារពេលឬភាពមិន ប្រកក្រតីណាមួយឡើយ (ហៅថា «ការខាតបង់») ដែលកើតចេញ ឬទាក់ទងនឹងកម្មវិធីប្រម៉ូសិននេះឡើយ។ ៤.២. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នឹងមិនផ្តល់សំណងលើការខាតបង់ណាមួយឡើយ (មិនថា ការខាតបង់នោះ បានកើតឡើងទៅលើអ្នក ចូលរួម ក្រុមគ្រួសាររបស់ពួកគាត់ ឬភាគីទី ៣ ឡើយ) ដែលកើតចេញ ឬទាក់ទងនឹង ឬ ដោយសាតែ៖ ក. ព័ត៌មានដែលបំពេញមិនបានពេញលេញ ឬមិនគ្រប់គ្រាន់ ឬមិនស្របច្បាប់ណាមួយដែលបានផ្តល់ឱ្យដោយអ្នកចូលរួម
ខ. ការផ្គត់ផ្គង់ទំនិញ និង/ឬ សេវាផ្សេងៗ របស់ភាគីទី ៣ (រាប់បញ្ចូល តែមិនកំណត់ត្រឹមទំនាក់ទំនង ការចែកចាយ ឬសេវា ផ្ញើសារអេឡិចត្រូនិក ឡើយ) និង គ. កម្មសិទ្ធិ និង/ឬការប្រើប្រាស់ទំនិញ និងសេវាផ្សេងៗដែលត្រូវបានចែងក្នុងលក្ខខណ្ឌនេះ។ ៤.៣. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នឹងមិនធ្វើការធានាអះអាង ឬមិនទទួលខុសត្រូវរាល់ការខូចខាតផ្សេងៗ ដែលបានចែងក្នុងលក្ខខណ្ឌនេះ ដូចជា មិនទទួលខុសត្រូវលើគុណភាពទំនិញ ឬស្ថានភាពទំនិញ ដែលប្រើប្រាស់សម្រាប់រង្វាន់ រង្វាន់ផ្សេងៗ ទំនិញ ផលិតផល សម្ភារៈ និង/ឬសេវាផ្សេងៗ ដែលទាក់ទង និង/ឬដែលត្រូវបានផ្ដល់ឱ្យ ឬត្រូវបានទទួលដោយអ្នកចូលរួម ក្នុងអំឡុង ពេលនៃកម្មវិធីប្រម៉ូសិននេះ (ហៅថា «ទំនិញ និងសេវាផ្សេងៗ») ឡើយ។

៥. ព័ត៌មានលម្អិតនៃកម្មវិធីប្រម៉ូសិន ៥.១. ព័ត៌មានលម្អិតនៃកម្មវិធីប្រម៉ូសិននេះ ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធ ១នៃលក្ខខណ្ឌនេះ។

៦. លក្ខខណ្ឌនៃការបើករង្វាន់និងលក្ខខណ្ឌផ្សេងៗ ៦.១. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនមានកាតព្វកិច្ចក្នុងការទំនាក់ទំនងទៅអ្នកចូលរួម ដែលឈ្នះរង្វាន់ ដើម្បីបញ្ជាក់ប្រាប់ពីការឈ្នះរង្វាន់របស់ពួកគាត់ ឬ ប្រាប់ពីព័ត៌មានលម្អិតនៃការបើក យករង្វាន់ឡើយ។ ៦.២. ដំណើរការក្នុងការប្តូររង្វាន់តូច $1, $2, $5, $8, $10, $25, $50, 4,000រៀល, 20,000រៀល, និង 40,000រៀល គឺអ្នកទិញអាចប្តូរបាននៅតាមបណ្តាហាងនានាដែលមានលក់ផលិតផលរបស់ស្រាបៀរអាន់ឆ័រទូទាំងប្រទេស ជាមួយនឹងក្រវិលកំប៉ុង ហើយមិនចាំបាច់រក្សាទុកកំប៉ុងនោះទេ។ ៦.៣. ដំណើរការក្នុងការប្តូររង្វាន់ $168, $500, 100,000រៀល គឺអ្នកទិញអាចប្តូរបាននៅតាមបណ្តាហាងនានាដែលមានលក់ផលិតផលរបស់ស្រាបៀរអាន់ឆ័រទូទាំងប្រទេស អតិថិជនតម្រូវអោយរក្សាទុកទាំងក្រវិលនិងសំបកកំប៉ុងដែលមានរង្វាន់។ ៦.៤. ការប្តូររង្វាន់ មាស១ជី, $2,025, និង $50,000 អតិថិជនតម្រូវឲ្យអនុវត្តទៅតាមជំហ៊ានខាងក្រោមៈ ជំហានទី១ ៖ អតិថិជនបានរកឃើញក្រវិល មាស១ជី, $2,025, ឬ $50,000 ហើយត្រូវរក្សាទុកទាំងក្រវិលនិងសំបកកំប៉ុងដែលមានរង្វាន់ ជាមួយគ្នា។ ជំហានទី២៖ អតិថិជនទំនាក់ទំនងមកកាន់ ក្រុមហ៊ុនតាម៖ 096 555 1777 ក្នុងអំឡុងពេលម៉ោងធ្វើការ (8am -5.30pm) ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ និង (8am - 4.30pm) សម្រាប់ថ្ងៃសុក្រ។ ជំហានទី៣ ៖ ក្រុមហ៊ុន នឹងផ្ទៀងផ្ទាត់ក្រវិលរង្វាន់ជាមួយនឹងកំប៉ុង និងរៀបចំសម្រាប់ការប្រគល់រង្វាន់។ ការផ្ទៀងផ្ទាត់មានថិរវេលា៣ថ្ងៃនៃថ្ងៃធ្វើការ។ ៦.៥. រាល់ការប្តូរ ឬបើករង្វាន់ អតិថិជនត្រូវតែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណច្បាប់ដើម ក្រវិលកំប៉ុងឈ្នះរង្វាន់ និងសំបកកំប៉ុងឈ្នះរង្វាន់ដែលនៅរក្សារូបរាងដើមល្អ និងវិក្កយបត្រ/ឯកសារដើមណាមួយដែលអាចផ្គូរផ្គងទៅនឹងព័ត៌មានលម្អិតនៃការនៃការឈ្នះរង្វាន់ពិតប្រាកដរួមទាំងមានការបញ្ជាក់អំពីលេខកូដលើក្រវិលកំប៉ុងជាមុន។ ៦.៦. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា រក្សាសិទ្ធិក្នុងការបដិសេធចំពោះអ្នកឈ្នះណាម្នាក់ដែលនៅពេលប្តូរ ឬបើករង្វាន់មិនអាចផ្តល់ឯកសារដើមសំខាន់ៗ ឬប្រសិនបើឯកសារដែលភ្ជាប់មកជាមួយមានលក្ខណៈមិនប្រក្រតី រហែក ខូចខាត ឬមិនស្របច្បាប់។ ៦.៧. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា រក្សាសិទ្ធិក្នុងការបដិសេធអ្នកចូលរួមណាម្នាក់ដែលនៅពេលប្រមូលរង្វាន់ ឬ ប្តូររង្វាន់ មិនអាចផ្ដល់ឯកសារគាំទ្រ និង/ឬសម្ភារៈដើមចាំបាច់ ឬ ប្រសិនបើឯកសារគាំទ្រ និង/ឬសម្ភារៈ ត្រូវបានខូច រហែក បាត់បង់ទម្រង់ដើម ឬ មិនអាចមើលយល់បាន។ ៦.៨. អ្នកឈ្នះត្រូវតែមកបើក និង/ឬ ប្តូរយករង្វាន់របស់ខ្លួនក្នុងអំឡុងពេលនៃការបើក/ប្តូរយករង្វាន់ដែលមានកាលបរិច្ឆេទកំណត់មាននៅលើក្រវិល។ សម្រាប់ក្រវិលដែលគ្មានកាលបរិច្ឆេទកំណត់អ្នកឈ្នះត្រូវបានតម្រូវឱ្យប្រមូល និង/ឬ ប្តូរយករង្វាន់របស់ពួកគេក្នុងអំឡុងពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចាប់ផ្តើមដំណើរការនៃរង្វាន់នៅលើទីផ្សារ ដែលមានចែងនៅក្នុងចំនុច ១.៣។ ក្រុមហ៊ុនហ៊ិននីគែនខេមបូឌារក្សាសិទ្ធិក្នុងការដកហូតយករង្វាន់ ណាមួយ ដែលមិនត្រូវបានបើក និង/ឬ ប្ដូរយកក្នុងអំឡុងពេលដែលបានកំណត់។ ៦.៩. អ្នកឈ្នះត្រូវតែប្រើប្រាស់រង្វាន់ ហើយការផ្ទេរឈ្មោះ ឬការប្ដូររង្វាន់ជាថ្នូរនឹងសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀត មិនត្រូវបានអនុញ្ញាតឡើយ។ រាល់រង្វាន់ទាំងអស់ត្រូវតែអនុលោមតាមលក្ខខណ្ឌផ្សេងៗ ដែលបានកំណត់។ ៦.១០. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌារក្សាសិទ្ធិក្នុងការបដិសេធរាល់ការប្តូរនៃក្រវិលកំប៉ុងណាមួយជាមួយនឹងរង្វាន់ក្នុងករណី៖ ៦.១០.១. ក្រវិលខូចជាលទ្ធផលដោយសារគ្រឿងម៉ាស៊ីនមិនប្រក្រតី, កំហុសក្នុងការបោះពុម្ពឬខូចខាតដោយដៃ ដោយមិនកំណត់ចំពោះតែ ក្រវិលរហែក, ខូច, កាត់ជាបន្ទះ, រលុបអក្សរ, ពុម្ពអក្សរនិងពណ៌ផ្សេងគ្នា និងក្រវិលទទេរ ("ក្រវិលខូច”)។ ដើម្បីជៀសវាងការសង្ស័យ សូមមើល ឧបសម្ព័ន្ធទី៣ ខាងក្រោមសម្រាប់ការបង្ហាញអំពីប្រភេទនៃក្រវិលខូច។ ៦.១០.២. ក្រវិលចាត់ទុកថាជាក្រវិលក្លែងក្លាយ ឬមិនពិតតាមការស៊ើបអង្កេតដោយក្រុមការងារផ្ទៃក្នុងរបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (“ក្រវិលមិនត្រឹមត្រូវ”)។ ៦.១០.៣. ក្រវិលដែលមានលេខកូដមិនមានភាពត្រឹមត្រូវ ឬក្រវិលកំប៉ុងដែលមិនត្រឹមត្រូវ និង/ឬការឈ្នះរបស់វា មិនអាចមានសិទ្ធិប្តូរ បានទេ។ ៦.១០.៤. រង្វាន់ដែលមានលេខកូដត្រូវបានឈ្នះដោយអ្នកផ្សេងរួចហើយ។ ៦.១១. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនមានកាតព្វកិច្ចបំពេញការប្តូរណាមួយដែលធ្វើឡើងដោយភ្នាក់ងារ, អាជីវករលក់ដុំ, ហាងលក់ភេសជ្ជៈ, ឬភាគីទីបីណាមួយដែលបានទទួលយក ឬបំពេញការប្តូរ នៃរង្វាន់ណាមួយពីក្រវិល ខូច និងក្រវិលមិនត្រឹមត្រូវ។ ៦.១២. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនទទួលខុសត្រូវ ចំពោះការបាត់បង់ ការខូចខាត ការចំណាយ ការពន្យារពេល ឬ ភាពមិនប្រក្រតី ("ការបាត់បង់") ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹងការប្តូរ ឬ ការបំពេញរង្វាន់ណាមួយពីក្រវិលខូច និង ក្រវិលមិនត្រឹមត្រូវ។ ៦.១៣. ភ្នាក់ងាររបស់ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា មានទំនួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃក្រវិលកំប៉ុងដែលបានទទួលពីហាងនានា និង/ឬអតិថិជន ស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារ ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា (“SOP”) ហើយអនុវត្តតាមនីតិវិធីដែលមានចែងក្នុង SOP ។ ៦.១៤. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនទទួលខុសត្រូវ ហើយនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ដោយភ្នាក់ងារ ដោយសារការខកខានរបស់ភ្នាក់ងារក្នុងការអនុវត្តតាម SOP របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ ៦.១៥. សម្រាប់ព័ត៌មានបន្ថែមអំពីការប្តូររង្វាន់ ឬអំពីការផ្តល់ជូនពិសេស អ្នកចូលរួមអាចទូរស័ព្ទទៅក្រុមការងារ ហ៊ិននីគែន ខេមបូឌា ក្រុមការងារផ្នែកថែទាំអតិថិជន តាមរយៈលេខ 096 555 1777 ក្នុងអំឡុងពេលម៉ោងធ្វើការ (ចាប់ម៉ោង៨:០០ព្រឹកដល់៥:៣០ល្ងាច) ពីថ្ងៃចន្ទ ដល់ថៃ្ងព្រហស្បតិ៍ និង (ចាប់ពីម៉ោង៨:០០ព្រឹក ដល់៤:៣០ល្ងាច) សម្រាប់ថ្ងៃសុក្រ។ ៦.១៦. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាអាចអញ្ជើញអ្នកចូលរួមធ្វើការប្តូរយកដោយផ្ទាល់នៅភ្នាក់ងារផ្លូវការរបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដោយនាំយកឯកសារអត្តសញ្ញាណដើមមកជាមួយស្របតាមប្រការ ៦.២។ ៦.១៧. ប្រសិនបើគ្មានការផ្លាស់ប្តូរ និងការបន្ថែមទៅលើលក្ខខណ្ឌណាមួយទេនោះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នឹងមិនទទួលខុសត្រូវទៅលើការខូចខាត ឬសំណងផ្សេងៗ ដែលកើតឡើងដោយសារតែការពន្យារពេល កំហុស ឬកើតចេញពីបញ្ហាទំនាក់ទំនង បញ្ហាហាដវ៉ែ (Hardware) ឬសូហ្វវ៉ែ (Software) ឡើយ។ ៦.១៨. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌានឹងមិនទទួលខុសត្រូវចំពោះការចុះឈ្មោះដែលបាត់បង់ យឺតយ៉ាវ ខូចខាត មិនទទួលបានជោគជ័យ មិនស្របច្បាប់ មិនត្រូវតាមលក្ខខណ្ឌ ឬមិនបំពេញលក្ខខណ្ឌនៃការចូលរួម ឬការចុះឈ្មោះដែលមិនបានទទួល ដោយសារតែការបាត់ទំនាក់ទំនងពន្យារពេលកាត់ផ្ដាច់ឬបង្អាក់ឬដោយសារតែការពន្យារពេលផ្សេងទៀត ឬដោយសារតែកំហុសផ្សេងៗក្នុងពេលបញ្ចូនឬទទួលការចុះឈោ្មះ។ ៦.១៩. ដោយមិនប៉ះពាល់ទៅលើសិទ្ធិផ្សេងទៀតរបស់ក្រុមហ៊ុននោះទេ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាសូមរក្សាសិទ្ធិក្នុងការលុបឈ្មោះអ្នក ចូលរួមណាដែលបានបន្លំនិង/ឬច្រានចោលការចុះឈ្មោះដែលបន្លំ ដែលត្រូវបានកំណត់ក្នុងឆន្ទានុសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។ ៦.១២០. អ្នកឈ្នះរង្វាន់ធំនឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយឡែកមួយទៀតជាមួយក្រុមហ៊ុន ហ៊ិននីគែនខេមបូឌា។

ឧបសម្ព័ន្ធទី ១ ក. លក្ខខណ្ឌគ្រប់គ្រងការផ្សព្វផ្សាយនេះ និងរង្វាន់មានប្រសិទ្ធភាពចាប់ពីថ្ងៃទី27 ខែមករា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ខ. ក្រវិលដែល មានរង្វាន់ស្រាបៀរ ឥតគិតថ្លៃ គឺដូចតារាងទី ២។ ក្រវិល ផ្សេងទៀតដែលមិនបានរួមបញ្ចូលតារាងទី ២នឹង មិន ត្រូវបានទទួលយកសម្រាប់ការប្តូរឡើយ។ គ. អតិថិជន អាចចូលរួមការឈ្នះរង្វាន់នេះបានដោយគ្រាន់តែទិញស្រាបៀរ អាន់ឆ័រ ឬ អាន់ឆ័រវ៉ាយ នៅព្រះរាជាណាចក្រកម្ពុជា អំឡុងពេលនៃកម្មវិធីរង្វាន់នេះ។ ឃ. សម្រាប់ព័ត៌មានបន្ថែម អតិថិជន អាចទូរសព្ទទៅកាន់សេវាអតិថិជនរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាតាមរយៈលេខ 096 555 1777 រៀងរាល់ម៉ោងធ្វើការ (ចាប់ម៉ោង៨:០០ព្រឹកដល់៥:៣០ល្ងាច) ពីថ្ងៃចន្ទ ដល់ថៃ្ងព្រហស្បតិ៍ និង (ចាប់ពីម៉ោង៨:០០ព្រឹក ដល់៤:៣០ល្ងាច) សម្រាប់ថ្ងៃសុក្រ។